iPhone 5 ចេញលក់នៅ៩ប្រទេសក្នុងថ្ងៃនេះ

នៅទីបំផុត iPhone5 ដែលជាទូរស័ព្ទជំនាន់ចុងក្រោយរបស់ Apple ត្រូវ​បាន​ចេញ​លក់​ជា​លើក​ដំបូង​ចំនួន ៩ ប្រទេស រួម​មាន​សហរដ្ឋ​អាមេរិច, អូស្រ្តាលី, កាណាដា, បារាំង, អាល្លឺម៉ង់, ហុងកុង, សឹង្ហបុរី, ជប៉ុន និង អង់គ្លេស។ សម្រាប់​អ្នក​ដែល​ធ្វើ​ការ​បញ្ជា​ទិញ​ជា​មុន ក៏​ត្រូវ​បាន​គេ​ធ្វើ​ការ​ចែក​ជូន​ដល់អតិថិជនរបស់ខ្លួននៅថ្ងៃនេះផងដែរ។ Aussie Todd គឺជាមនុស្សដំបូងដែលបញ្ជាទិញ iPhone5 មុនគេ ដោយគាត់បានបោះតង់រង់ចាំទិញទូរស័ព្ទ iPhone ជំនាន់ថ្មីនេះនៅខាងមុខហាង​លក់ផលិតផល Apple នៅ ទីក្រុង Sydney ​តាំង​ពី​ថ្ងៃអង្គារ។ ខាងក្រោមនេះគឺជាសកម្មភាពដែល​គាត់ចូលទៅកាន់ហាងលក់ផលិតផល Apple តាំងពីព្រឹកព្រលឹម:

ប្រភព៖ GSMArena

បានផ្សាយ​ក្នុង ព័ត៌មានអំពីបច្ចេកវិទ្យា | បញ្ចេញមតិ

របៀប jailbreak iOS 6.0 នៅលើ iPhone3Gs, iPhone4, iPod Touch 4 និង បញ្ចូល Cydia (Tethered Jailbreak)

បន្ទាប់ពី Apple បានចេញនូវ iOS ជំនាន់ចុងក្រោយ v 6.0 Jailbreak Community បានបង្កើតនូវ RedSn0w 0.9.13dev4 ដើម្បីអនុញ្ញាតអោយអ្នកប្រើប្រាស់ iDevice ដែលដំណើរការនៅលើ CPU ប្រភេទ A4ទាំងអស់ធ្វើការ jailbreak និង បញ្ចូល cydia នៅលើ iDevice របស់ពួកគេ។

ដើម្បីធ្វើការJailbreak យើងត្រូវ៖

  • Update device របស់អ្នកដោយផ្ទាល់តាមរយៈ OTA (Over The Air) រឺតាមរយៈ iTune នៅលើកុំព្យូទ័រ
  • Download  RedSn0w 0.9.13dev4 (សម្រាប់ MacOS)
  • នៅពេលដែលការ Download ត្រូវបានបញ្ចប់ អ្នកត្រូវបើកកម្មវិធីនោះដោយចុច២ដងនៅលើ​កម្មវិធី RedSno0w app
  • បន្ទាប់មកទៀតចុចលើ Button “Extras” វានឹងបង្ហាញនូវ Button មួយចំនួន
  • សូមចុចលើ Button “Select IPSW” រួចធ្វើការជ្រើស iOS 6 firmware សម្រាប់ Device របស់​អ្នក ចុចទីនេះ សម្រាប់ Download Firmware
  • បន្ទាប់ពីជ្រើសរើស firmware រួចហើយ សូមចុច Button “Back” រួចហើយចុច Button “Jailbreak”
  • បន្ទាប់មក RedSn0w នឹងដំណើរការ iOS6 firmware
  • នៅពេលដែលដំណើរការ  iOS6 firmware ត្រូវបានបញ្ចប់ អ្នកនឹងឃើញផ្ទាំងដែលមាន​ជម្រើស​មួយ​ចំនួន​សម្រាប់​ជ្រើសរើស សូម Tick លើពាក្យ Install SSH
  • បន្ទាប់មកទៀត ត្រូវប្រាកដថា Device របស់អ្នកត្រុវបានបិទ និងភ្ជាប់ជាមួយនឹងកុំព្យូទ័រ រួចសូមចុច Button “Next”
  • នៅពេលនោះ អ្នកនឹងឃើញសេចក្តីណែនាំមួយចំនួនដើម្បីអោយ Device របស់អ្នកចូល​ទៅកាន់ DFU Mode ដោយ
  • ចុច Button Power(នៅជ្រុងខាងស្តាំ ផ្នែកខាងលើ) អោយជាប់រយៈពេល 5វិនាទី
  • ដោយរក្សាការចុច Button Power ដដែល សូមចុច Button Home(នៅកណ្តាល ផ្នែកខាងក្រោម)អោយជាប់ ថែមមួយទៀត​រយៈពេល 10វិនាទីលែង Button Power តែនៅរក្សាទុកការចុច Button Home អោយជាប់រយៈពេល 15វិនាទី
  • ឥឡូវនេះលោកអ្នកបញ្ចប់ការធ្វើអោយ  Device របស់អ្នកចូល​ទៅកាន់ DFU Mode ដោយជោគជ័យ បន្ទាប់មក RedSn0w នឹងចាប់ផ្តើម jailbreak iDevice របស់លោកអ្នក
  • នៅពេលដែលការ jailbreak ត្រូវបានបញ្ចប់ Device របស់លោកអ្នកនឹង reboot ទៅកាន់ non-Jailbroken state នេះក៍ព្រោះតែអ្នកត្រូវការ Boot tether ម្តងវិញ
  • ដំណើរការ RedSnow ម្តងទៀតរួចសូមចុច Extras-> Select IPSW រួចជ្រើសរើស iOS6 firmware ម្តងទៀត ហើយចុច Just boot
  • អ្នកត្រូវធ្វើ Device របស់អ្នកចូលទៅក្នុង DFU Mode ម្តងទៀត
  • នៅពេលបញ្ចប់ វានឹង reboot device របស់អ្នកម្តងទៀតទៅកាន់ jailbroken state

របៀបបញ្ចូល Cydia ទៅកាន់ Device របស់អ្នក (MacOS X)៖

  • អ្នកត្រូវ access device របស់អ្នកនឹង SSH ដោយប្រើប្រាស់ Terminal Utility ដែលមាននៅលើ  MacOS X
  • នៅពេលដែលអ្នកភ្ជាប់ device របស់អ្នកទៅកាន់ SSH Client សូមវាយបញ្ចូលនូវ Command៖ wget -q -O /tmp/cyinstall.sh http://downloads.kr1sis.net/cyinstall.sh && chmod 755 /tmp/cyinstall.sh && /tmp/cyinstall.sh
  • អ្នកគួរតែ Copy ពាក្យ command ទាំងនេះរួច paste វានៅក្នុង Terminal Utility
  • អ្នកនឹងឃើញ Cydia របស់អ្នកនៅលើ home screen របស់អ្នក

សំគាល់៖ នេះគឺជាការ tether jailbreak តែប៉ុណ្ណោះដែលតម្រូវអោយអ្នកធ្វើការ boot tether រាល់ពេលដែលអ្នកបិទបើកទូរស័ព្ធឡើងវិញ។ បើមិនដូច្នោះទេ កម្មវិធីដែលទាញចេញពី Cydia មិនអាចប្រើបានឡើយ។ នៅពេលដែល untether jailbreak ចេញជាផ្លូវការ ខ្ញុំនឹងបង្ហាញអ្នកម្តងទៀត។

* រាល់បញ្ហាលដែលកើតមាននៅពេលដែលអ្នក Jailbreak រឺ បញ្ចូល cydia ខ្ញុំមិនទទួលខុសត្រូវ​ឡើយ។

នេះគឺជាវីដេអូដែលបង្ហាញពីរបៀប jailbreak និង install cydia

បានផ្សាយ​ក្នុង ទំព័រដើម, iOS | បញ្ចេញមតិ

របៀបទទួលបាន iTune Gift Card ដោយមិនគិតថ្លៃ

iTune គឺ​ជា ហាង​លក់​ទំនិញ​របស់​ក្រុមហ៊ុន apple ដែល​ផ្ទុក​ទៅ​ដោយ​កម្មវិធី​ច្រើន​ជាង ៥០០០០០ . បទ​ចម្រៀង​ច្រើន​ជាង ១ ០០០ ០០០ បទ, សៀវភៅ, និង វីដេអូ​ជា​ច្រើន​ទៀត ដែលភាគ​ច្រើន​នៃ​ឯកសារ​ទាំង​នោះ តម្រូវ​អោយ​លោក​អ្នក​ទិញ​តាម​រយៈ Credit Card ។ តែឥឡូវនេះ លោកអ្នកអាចទទួលបាន iTune Gift Card ដោយឥតគិតថ្លៃតាមវិធីដូចខាងក្រោម៖

  • តាមរយៈ iDevices (iPhone, iPad, iPod) របស់អ្នក ចូលទៅកាន់ browser Safari រួចវាយ http://www.appcasher.com/m?r=13286=link
  • ចុច  រួចរើសយក Add to Reading List ដើម្បីដាក់វានៅលើ home screen
  • បន្ទាប់មក ត្រលប់ទៅកាន់ home screen របស់អ្នក រួចចុចលើកម្មវិធី AppCasher
  • វាទាមទារអោយអ្នក Install Certification ដើម្បីធ្វើការកត់ចំនួន Credit ដែលអ្នកបានសន្សំ
  • បន្ទាប់មក Download កម្មវិធីណាមួយដែលមាននៅក្នុង AppCasher ដើម្បីចាប់ផ្តើមសន្សំ Credit ដើម្បីប្តូរយករង្វាន់ជា iTune Gift Card រឹ្ Amazon Gift Card
  • រាល់កម្មវិធីនីមួយៗ តម្រូវអោយអ្នកលេងយ៉ាងតិចរយៈពេល 30 វិនាទី ដើម្បីទទួលបាន credit
បានផ្សាយ​ក្នុង iOS | បញ្ចេញមតិ

Internet Download Manager V 7.1

Internet Download Manager គឺ​ជា​កម្មវិធី​ដែល​ទទួល​បាន​ការគាំ្រទ្រយ៉ាង​ខ្លាំង​ពី​សំណាក់​អ្នក​ប្រើប្រាស់​ទូទៅ​សម្រាប់ Download នូវ​រាល់​ប្រភេទ​ឯកសារ​ផ្សេងៗ។ វា​មាន​សមត្ថភាព​ពិសេស​មួយ​ចំនួន​ដូចជា:

  • បន្ថែមល្បើននៃការ Download ៥ ដង
  • អាចធ្វើការ Download វីដេអូ និង បទចម្រៀង ប្រភេទ flv, mp3, mpeg, …
  • អាចបន្តការ Download ឯកសារដែលមិនទាន់រួចរាល់ ដោយសារបញ្ហា បណ្តាញ រឺបញ្ហាផ្សេងៗទៀត
  • មានសមត្ថភាព Download flash Video ពី Website មួយចំនួនដូចជា YouTube, MySpaceTV, Google Videos និង website ជាច្រើនទៀត

ចុចទីនេះ ដើម្បីទាញយក

បានផ្សាយ​ក្នុង Windows Softwares | បញ្ចេញមតិ

របៀប Download Torrent File តាមរយៈ Internet Download Manager

ដូចដែលលោកអ្នកបានដឹងរួចមកហើយថា ការទាញយកឯកសារ Torrent File ពិតជាមានល្បឿនយឺតជាង ការទាញយកឯកសារប្រភេទផ្សេងៗទៀត ព្រោះរាល់ប្រភេទឯកសារទាំងនោះ វាធ្វើការទាញយកតាមរយៈ IDM។ តែឥឡូវនេះ លោកអ្នកអស់ក្តីបារម្ភហើយព្រោះនៅពេលនេះ ខ្ញុំនឹងធ្វើការបង្ហាញរបៀបទាញយក Torrent File តាមរយៈ IDM ដោយធ្វើតាមជំហានដូចខាងក្រោម៖

  • Download Torrent File ដែលអ្នកចង់បាន
  • បន្ទាប់មកចូលទៅកាន់ website: http://www.zbigz.com (ជា website ដែលធ្វើការទាញយក Torrent File តាម Online)
  • បន្ទាប់មកទៀត ធ្វើការ upload torrent file ដែលអ្នកបានទាញយក ដោយគ្រាន់តែ Click នៅលើ Button “Upload”
  •  បន្ទាប់ពី Upload ចប់សព្វគ្រប់ហើយ ចុចលើ Button “Go”
  • វានឹងអោយយើងជ្រើសរើសរវាង Free និង Premium សូមចុចលើពាក្យថា Free
  • រង់ចាំរហួតដល់ការ Download បានបញ្ចប់ រួចចុច 
  • វានឹងអោយយើងជ្រើសរើសរវាង Free និង Premium សូមចុចលើពាក្យថា Free ជាថ្មីម្តងទៀត
  • បន្ទាប់មកទៀតវានឹង Compress ឯកសារដែលបាន server បាន Download ទៅជា Zip File
  • ជាចុងបញ្ចប់ផ្ទាំង Download របស់ IDM នឹង លោតឡើង រួចចុច Button Download ជាការស្រេច។

ចុចទីនេះ ដើម្បីទាញយកកម្មវិធី Internet Download Manager

បានផ្សាយ​ក្នុង ទំព័រដើម, Windows | 3 មតិ